លោក Stephen Hawking៖ «គ្មាននរណាមានពេលសម្រាប់អ្នកឡើយ បើមួយថ្ងៃៗចេះតែខឹង និង រអ៊ូគ្រប់ពេលនោះ»
«គ្មាននរណាមានពេលសម្រាប់អ្នកឡើយ បើមួយថ្ងៃៗចេះតែខឹង និង រអ៊ូគ្រប់ពេលនោះ»។ នេះជាការលើកឡើងរបស់លោក Stephen Hawking ដែលជាអ្នកនិពន្ធដ៏ល្បីរបស់អង់គ្លេស ។
ក្នុងន័យនេះ លោកចង់បញ្ជាក់ថា គ្មាននរណាម្នាក់ចង់នៅជាមួយ ឬ ធ្វើការជាមួយមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ និង គិតតែរឿងអវិជ្ជមានឡើយ ព្រោះថា វានឹងធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អ និង គួរឲ្យធុញទ្រាន់។
បើគេមិនចូលចិត្ត ឬ តែងគ្មានពេលសម្រាប់អ្នក នោះត្រូវសួរខ្លួនឯងភ្លាមថា ហេតុអ្វីបានជាដូច្នេះ? មកពីយើងមិនល្អ ឬ គេមិនល្អ? ប៉ុន្តែមនុស្សភាគច្រើនមិនចូលចិត្តយកកញ្ចក់ឆ្លុះពីចំណុចអសកម្មរបស់ខ្លួននោះឡើយ ហើយតែងដាក់បន្ទុកទៅលើអ្នកដទៃ។
ដូច្នេះហើយ បើអ្នកមានទម្លាប់មិនល្អ ត្រូវព្យាយាមកែវាចេញ ពោលគឺកុំធ្វើជាមនុស្សដែលចេះតែខឹង និង រអ៊ូហើយមិនដែលឃើញធ្វើអ្វីទាល់តែសោះ៕
Post a Comment