អ្នកនិពន្ធអាល្លឺម៉ង់ Anne Frank៖ «អ្នកដែលពោរពេញដោយភាពរីករាយ តែងធ្វើឲ្យអ្នកដទៃរីករាយដែរ»
«អ្នកដែលពោរពេញដោយភាពរីករាយ តែងធ្វើឲ្យអ្នកដទៃរីករាយដែរ»។ នេះគឺជាការលើកឡើងរបស់ Anne Frank ជាអតីតអ្នកនិពន្ធដ៏វ័យក្មេងដ៏ល្បីរបស់អាល្លឺម៉ង់។
ក្នុងន័យនេះ Anne Frank ចង់បញ្ជាក់ថា មិនថាក្នុងស្ថានភាពណាទេ មនុស្សដែលមានភាពរីករាយតែងនាំមកនូវភាពរីករាយដល់អ្នកដទៃ ជាងមនុស្សដែលចូលចិត្តចងចិញ្ចើម។ មានន័យថា បើយើងញញឹមដាក់អ្នកដទៃ នោះអ្នកដទៃប្រាកដជាញញឹមដាក់យើងវិញ ហើយទោះបីជាមិនបានញញឹមដាក់យើង ក៏ពួកគេមិនបង្ហាញអារម្មណ៍ខឹងសម្បារអ្វីដាក់យើងនោះដែរ។
អ្វីដែលសំខាន់នោះ ការញញឹមនឹងនាំមកនូវការចាប់ផ្ដើមនូវទំនាក់ទំនងយ៉ាងល្អរវាងមនុស្សម្នាក់ និង មនុស្សម្នាក់ទៀត។ ត្រូវចាំថា គ្មាននរណាម្នាក់ចង់និយាយ ឬ មើលមុខអ្នកឡើយប្រសិនបើអ្នកគ្មានស្នាមញញឹម ឬ ធ្វើមុខស្អុយជាប់រហូត។
ដូច្នេះហើយ ព្យាយាមធ្វើខ្លួនឲ្យរីករាយ ជាពិសេសនោះគឺការញញឹម ព្រោះវាមិនត្រឹមតែជួយឲ្យខ្លួនអ្នកមានអារម្មណ៍ល្អនោះទេ វាថែមទាំងជួយឲ្យមនុស្សជុំវិញខ្លួនរីករាយផងដែរ៕
Post a Comment