សុភាសិតចិន៖ «ការបរាជ័យ គឺជាប្រភពនៃភាពជោគជ័យ»
កើតមកជាមនុស្សគ្មានឡើយពាក្យថា មិនដែលស្គាល់ការបរាជ័យ។ ការបរាជ័យតែងកើតឡើងយ៉ាងច្រើនក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ដូច្នេះបើ ជួបប្រទះការបរាជ័យ នោះវាមិនមែនជារឿងចម្លែកឡើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះថាតើ អ្នកយល់ឃើញបែបណាចំពោះការបរាជ័យនោះ?
បើតាមសុភាសិតចិនបានលើកឡើងថា «ការបរាជ័យ គឺជាប្រភពនៃភាពជោគជ័យ»។ ក្នុងឃ្លានេះ ចង់បញ្ជាក់ថា បើអ្នកគិតលើផ្លូវវិជ្ជមាន ការបរាជ័យវាគឺជាប្រភពដ៏សែនសំខាន់ ក្នុងការឆ្ពោះទៅរកភាពជោគជ័យដ៏ធំធេងក្នុងជីវិត ព្រោះបើមិនខុស ក៏រកត្រូវមិនឃើញដែរ។
ប៉ុន្តែមនុស្សមួយចំនួន តែងគិតថា ការបរាជ័យប្រៀបដូចជាចុងបញ្ចប់នៃជីវិត ហេតុដូច្នេះហើយបានជាពួកគេបាក់ទឹកចិត្ត លែងចង់ធ្វើអ្វីបន្តទៀត។ ការធ្វើបែបនេះ គឺគ្មានប្រយោជន៍អ្វីទាល់តែសោះ។ ដូច្នេះហើយនៅពេលដែលអ្នកជួបការបរាជ័យ អ្នកត្រូវគិតថា មិនមែនមានអ្នកទេ ដែលបរាជ័យ ពោលគឺមនុស្សគ្រប់គ្នាក្នុងលោកនេះ គឺសុទ្ធតែធ្លាប់បរាជ័យទាំងអស់។ បើជ្រុលជាបរាជ័យទៅហើយ ត្អូញត្អែរច្រើនក៏គ្មានប្រយោជន៍ដែរ តែបើដាក់ចិត្តរៀនពីវាវិញ គឺដឹងតែពីចំណេញ ហើយប្រាកដណាស់ថា អ្នកនឹងជោគជ័យនៅពេលបន្ទាប់៕
Post a Comment