ប្រធានាធិបតីអាមេរិកលោកTheodore Roosevelt៖ «បើជឿថាអ្នកអាចធ្វើបាន មានន័យថា អ្នកជោគជ័យបានពាក់កណ្ដាលហើយ»
«បើជឿថាអ្នកអាចធ្វើបាន មានន័យថា អ្នកជោគជ័យបានពាក់កណ្ដាលហើយ»។ នេះជាការគតិរបស់លោក Theodore Rooseveltប្រធានាធិបតីទី២៦របស់អាមេរិក។ ក្នុងឃ្លានេះ លោកចង់បញ្ជាក់ថា ការជឿជាក់លើខ្លួនឯងគឺពិតជាសំខាន់ខ្លាំងណាស់ មិនថាធ្វើកិច្ចការអ្វីនោះទេ។
មានមនុស្សច្រើនណាស់ដែល បរាជ័យ។ ការបរាជ័យនេះមិនមែនដោយសារតែ កិច្ចការដែលពួកគេចង់ធ្វើនោះលំបាកខ្លាំងដល់ថ្នាក់ធ្វើមិនបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ពួកគេគ្មានជំនឿចិត្តលើខ្លួនឯង។ និយាយឲ្យខ្លី បើគ្មានជំនឿចិត្តលើខ្លួនឯង មានន័យស្មើនឹង«បោះបង់ការប្រកួតមុនពេលឡើងសង្វៀន។
ដូច្នេះហើយ មិនថាមានរឿងអ្វីកើតឡើងនោះទេ ត្រូវតែមានជំនឿចិត្តលើខ្លួនឯង ព្រោះវាជាគន្លឹះដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត៕
Post a Comment