Header Ads

មហាសេដ្ឋី Li Ka-Shing៖ «កម្មវិធី​កម្សាន្ត​​ដ៏​សប្បាយ​បំផុត​របស់​ខ្ញុំ​គឺ​ ខំ​ធ្វើការ និង​ខំ​រក​លុយ​​ឲ្យ​បាន​ច្រើន»

លោក Li Ka-Shing ដែលជាមហាសេដ្ឋីពូកែសន្សំមានជាងគេមួយរូប និង ល្បីល្បាញជាច្រើនទសវត្សមកហើយ បានមានប្រសាសន៍ថា៖«កម្មវិធីកម្សាន្តដ៏សប្បាយបំផុតរបស់ខ្ញុំគឺ ខំធ្វើការ និងខំរកលុយឲ្យបានច្រើន»។

 បើវិភាគទៅលើទស្សនៈរបស់គាត់ខាងលើ លោកចង់បង្ហាញទៅមនុស្សគ្រប់គ្នាថា ភាពសប្បាយរីករាយរបស់លោកមើលទៅវាមិនដូចជាការកម្សាន្ត និងចំណង់ចំណូលចិត្តរបស់មនុស្សមួយចំនួនដែលចាត់ទុកថា ការដើរកម្សាន្ត ជួបជុំមិត្តភក្ដិ ឬ ចូលរួមកម្មវិធីសប្បាយផ្សេងៗជាដើម គឺជាបរិយាកាសរីករាយនៅក្នុងជីវិត។

 សម្រាប់លោក Li Ka-Shing ការខិតខំធ្វើការ និង ខំរកចំណូលឲ្យបានច្រើនឯណេះទេ ដែលធ្វើឲ្យលោកសប្បាយចិត្តលើសអ្វីៗទាំងអស់។ ក៏ប៉ុន្តែមេរៀនដ៏សំខាន់សម្រាប់លោកអ្នកនៅទីនេះ នោះគឺថា ការកម្សាន្តរបស់លោកបានផ្តល់គុណប្រយោជន៍ដ៏ធំមួយ ពោលបានចំណេញទាំងពេលវេលាផង ពង្រឹងជំនាញការងារផង និង អាចរកចំណូលបានផងសម្រាប់យកទៅពង្រីកមុខជំនួញរបស់គាត់ដែលជាគ្រឹះមួយ បានផ្តើមឲ្យលោកក្លាយជាអ្នកមានរហូតមកដល់សព្វថ្ងៃនេះ៕