Header Ads

បិតាទី​១​ស្ថាបនិក​សហរដ្ឋអាមេរិក៖ «បើ​ប្រាប់​អ្នក​​អាច​ភ្លេច​បាន​ បើ​បង្រៀន​អ្នក​អាច​​ចាំ បើ​អនុវត្ត​អ្នក​នឹង​កាន់​តែ​រៀន​ច្រើន​ពី​វា»

លោក Michael Bloomberg ដែលជាមហាសេដ្ឋីអាមេរិកបច្ចុប្បន្នបានលើកឡើងថា៖«គន្លឹះជោគជ័យមួយរបស់ខ្ញុំ គឺខិតខំប្រឹងប្រែងធ្វើការងារមួយដែលខ្ញុំស្រលាញ់»។ 

នេះជាពាក្យមួយឃ្លាដែលលោកបានផ្តាំផ្ញើរទៅកាន់មនុស្សជាច្រើនដែលចង់ជោគជ័យដូចលោក។ លោកធ្លាប់លើកឡើងថា លោកជាមនុស្សម្នាក់ដែលប្រឹងប្រែងធ្វើការងារខ្លាំងណាស់នៅក្នុងក្រុមហ៊ុនរបស់លោក ពោលគឺខំធ្វើការជាងមនុស្សជាច្រើនទៀតដែលធ្វើការជាមួយលោក។ 

លោកបន្តថា មានមនុស្សច្រើនណាស់ដែលនិយាយថា ពួកគេគ្មានពេលវាគ្រប់គ្រាន់។ លោកក៏ដូច្នេះដែរ ។ លោករវល់នឹងការងារដែលលោកស្រលាញ់ ហើយបើមនុស្សគ្រប់គ្នាស្រលាញ់ការងាររបស់គេ ពួកគេនឹងធ្វើការងារមិនចេះហត់ មិនចេះខ្ជិល និងមានក្តីសង្ឃឹមជាប់ជានិច្ច។ នៅត្រង់នេះមហាសេដ្ឋីវ័យ ៧៤ ឆ្នាំខាងលើចង់ផ្តល់ដំបូន្មានថា ប្រសិនបើអ្នកខិតខំធ្វើការងារណាមួយដែលអ្នកស្រលាញ់បំផុត នោះវានឹងនាំវិថីជីវិតរបស់អ្នកទៅកាន់ភាពភ្លឺស្វាង បើមិនដូច្នេះទេ គ្រោះអាក្រក់នឹងចូលមកបំផ្លាញឆាកជីវិតរបស់អ្នក។ 

លោកបានបន្តទៀតដែរថា បើនៅកន្លែងការងារ អ្នកត្រូវខិតខំធ្វើដើម្បីឆ្ពោះទៅកាន់កម្រិតខ្ពស់មួយទៀតដែលល្អជាងនេះ។ មកធ្វើការ ត្រូវមកឲ្យបានមុនគេ និង ចេញក្រោយគេ ហើយកុំភ្លេច អ្នកត្រូវតែដើរឲ្យលឿនជាងគូប្រជែងរបស់អ្នកជានិច្ច៕