Header Ads

«​ស្គាល់​ច្បាស់​ពី​ខ្លួន​​ ​អ្នក​នឹង​ឈ្នះ​គ្រប់​សមរភូមិ​»​។ នេះ​ជា​សម្ដី​របស់​លោក ​​ស៊ុន​ អ៊ូ(Sun Tzu)​ ​ដែល​គេ​ស្គាល់​ច្បាស់​ថា​​​ជា​​មេដឹកទ័ព​ជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​​​ដ៏​ល្បី​ល្បាញ​​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​​ក្បូន​របស់​លោក​ក៏​ត្រូវ​បាន​សាកលវិទ្យាល័យ​ជាច្រើន​នៅ​លើ​ពិភពលោក​យក​មក​សិក្សា​ផង​ដែរ​។ ​​បើ​តាម​ន័យ​របស់​​លោក​ ស៊ុន​ អ៊ូ​ក្នុង​ឃ្លា​នេះ ​​បើ​ចង់​ទទួល​ជ័យជំនះ​ ​ឬ​ជោគជ័យ​​ក្នុង​កិច្ចការ​ផ្សេងៗ​នោះ គឺ​ត្រូវ​​​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​ជា​មុន​សិន​ ​​ជា​ពិសេស​ថា ខ្លួន​ជា​មនុស្ស​ប្រភេទ​ណា​ មាន​ចំណុច​ខ្លាំង​អ្វី​ ​និង ​ចំណុច​ខ្សោយ​អ្វី​ខ្លះ។ ​​ការ​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​ នឹង​ជួយ​ឲ្យ​អ្នក​​​អាច​រៀប​ចំ​​ខ្លួន​យ៉ាង​ពេញ​លេញ​ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​ជោគជ័យ​។ ​ផ្ទុយ​ទៅ​វិញ ​បើ​មិន​ស្គាល់​ច្បាស់​​អំពី​ខ្លួន​ឯង​នោះ​ទេ​ ​​វា​ពិត​ជា​​លំបាក​ខ្លាំង​ណាស់​។​លំបាក​ព្រោះ ​មិន​អាច​ត្រៀម​ខ្លួន​ ​លំបាក​ព្រោះ​មិន​ដឹង​ថា ​​គួរប្រើ​ចំណុច​ដែល​ជា​សក្ដានុពល​របស់​ខ្លួនយ៉ាងម៉េច​ ​លំបាក​ព្រោះ​មិន​អាច​វាស់​ស្ទង់​ពី​សមត្ថភាព​របស់​​ឧបសគ្គ​ ឬ សត្រូវ​​បាន​ (មាន​ន័យ​ថា បើ​អ្នក​ស្គាល់​ខ្លួន​ឯង​ច្បាស់​​ នោះ​អ្នក​ក៏​អាច​វាស់​ស្ទង់​ពី​សមត្ថភាព​របស់​សត្រូវ​បាន​ផង​ដែរ​ ​អ៊ីចឹង​​ហើយ​​​ទើប​អាច​ត្រៀម​ខ្លួន​ក្នុង​ការ​​ធ្វើ​ឲ្យ​មាន​ប្រៀប​)៕