Header Ads

​សុភាសិត​អាល្លឺម៉ង់​៖ ​«​កុំ​រិះ​គន់​គេ​ បើ​ខ្លួន​ឯង​​​​មិន​ទាន់​​ខុស​ពី​​គេ​»

«​កុំ​រិះ​គន់​គេ​ បើ​ខ្លួន​ឯង​​​​មិន​ទាន់​​ខុស​ពី​​គេ​»​។ នេះ​ជា​សុភាសិត​របស់​ជនជាតិ​អាល្លឺម៉ង់​ ដែល​ចង់​ដាស់តឿន​ឲ្យ​មនុស្ស​ព្យាយាម​​យក​កញ្ចក់​មក​ឆ្លុះ​មុខ​របស់​ខ្លួន​​​ឯង​សិន ​មុន​ពេល​ហា​មាត់​និយាយ​រិះ​គន់​​អ្នក​ដទៃ​ថា ​អ៊ីចេះ​មួយ​អ៊ីចុះ​មួយ​។ ​ជា​ទូទៅ​​ ​​មាន​​មនុស្ស​​មួយ​ចំនួន​​ចូលចិត្ត​​​​ជំទាស់​ ​ឬ​​រិះគន់​ថា គេ​​មិន​ល្អ​នេះ​មិន​​ល្អ​នោះ​ ហើយ​គួរ​តែ​ធ្វើ​​បែប​នេះ​បែប​នោះ​វិញ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​ពួកគេ​ចូលចិត្ត​តែ​រិះគន់​​គេ​​ ទាំង​ខ្លួន​ឯង​​​​គ្មាន​ល្អ​ត្រង់​ណា​ឬ ​អាក្រក់​ជាង​គេ​ទៅ​ទៀត​ផង​ក៏​មាន​។ ​វា​​​គ្មាន​​តម្លៃ​នោះ​​ឡើយ​ បើ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គ្រាន់​បើ​ជាង​គេ​ (មាន​ន័យ​ថា​ ធ្វើ​រឿង​មិន​ល្អ​ជាច្រើន​) ​​ហើយ​បែរ​ជា​រិះគន់​​អ្នក​ដទៃ​នោះ​។ ​​​វា​ជា​ធម្មតា​ទេ​ មនុស្ស​តែង​តែ​មាន​គំនិត​ផ្សេង​គ្នា​ ប៉ុន្តែ​ត្រូវ​ចាំ​ថា មុន​នឹង​និយាយ​​អ្វី​មួយ​ត្រូវ​គិត​ផង​​​ថា​​ ខ្លួន​ឯង​បាន​ធ្វើ​​ល្អ​ហើយ​ឬ​នៅ​​ ​​ខណៈ​ដែល​កំពុង​​ព្យាយាម​ថា​ គេ​អាក្រក់​នោះ​។​ ​បើ​ចង់​​ឲ្យ​សម្ដី​ដែល​និយាយ​ទៅ​​វា​មាន​តម្លៃ (សម្ដី​ថ្លៃ)​​​គឺ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ ​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​​អ្នក​ដែល​ធ្វើ​ខុស ​​មិន​មែន​ខ្លួន​ឯង​ធ្វើ​ខុស​ ហើយ​មិន​ទទួលស្គាល់​កំហុស ឬ ​ព្យាយាម​បិទបាំង​កំហុស​​ ​ហើយ​បែរ​ជា​និយាយ​ថា គេ​ខុស​​​តែ​ម្យ៉ាង​គត់​​នោះ​ទេ​៕