Header Ads

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ប្រិយមិត្តមានអារម្មណ៍បែបណានៅពេលបានអានគោលគំនិតសំខាន់ៗចំនួន ២១ ខាងក្រោមនេះ ដែលបង្ហាញពីការគិតរបស់អ្នកមាន ខុសពីការគិតរបស់អ្នកក្រ និង មនុស្សទូទៅយ៉ាងណាខ្លះ? អត្ថន័យសំខាន់ៗទាំងនេះ គឺបានដកស្រង់ចេញពីការស្រាវជ្រាវរបស់អ្នកនិពន្ធអាមេរិកដ៏ល្បីល្បាញគឺលោក Napoleon Hill ដែលបាននិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា «Think and Grow Rich»។ សៀវភៅនេះ បានក្លាយជាសៀវភៅលក់ដាច់បំផុតមួយក្រោយបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣៧ ដែលមានរួមបញ្ចូលនូវផ្នត់គំនិតរបស់អ្នកមានកំពូលៗក្នុងលោកចំនួន ៥០០ នាក់។ ក្រៅពីនេះ វាក៏បានដកស្រង់ចេញពីសៀវភៅ « How Rich People Think» របស់សេដ្ឋីអាមេរិក Steve Siebold ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ ២០១០ ថ្មីៗកន្លងទៅនេះ។ សៀវភៅនេះកំពុងទទួលបានការគាំទ្រនៅពាសពេញសាកលលោក ទន្ទឹមនឹងលោកបានច្របាច់បញ្ចូលនូវទស្សនៈដ៏មានតម្លៃរបស់កំពូលអ្នកមានចំនួន ១ ២០០ នាក់អស់រយៈពេល ៣ ទសវត្សមកនេះ។ តាមរយៈសៀវភៅទាំងពីរក្បាលនេះ អ្នកនិពន្ធបានបង្ហាញគំនិតត្រួសៗនៃរបៀបនៃការគិតរបស់អ្នកមានចំនួន ២១ ចំណុចដូចខាងក្រោម៖ 

១.អ្នកមានយល់ថា ភាពក្រីក្រគឺជាមាតានាំឲ្យមានអំពើអនាធិបតេយ្យ
២.អ្នកមានយល់ថា មានតែជួយខ្លួនឯងមុនទេ ទើបអាចជួយអ្នកដទៃបាន
៣.អ្នកមានជឿជាក់លើគំនិតខ្លាំង និង សមត្ថភាព មិនជឿលើព្រេងសំណាង
៤.អ្នកមានជឿជាក់ថា មានជំនាញពិតប្រាកដ គឺជាវិថីឆ្ពោះទៅកាន់ភាពមានបាន
៥.អ្នកមានមានក្តីសុបិន្តសម្រាប់ថ្ងៃអនាគត មិនមែនសម្រាប់អតីតកាល
៦.អ្នកមាន ជាមនុស្សឈ្លាសវៃក្នុងការគ្រប់គ្រងលុយកាក់ដោយប្រុងប្រយ័ត្ន
៧.អ្នកមានជាមនុស្សដើរតាមមហិច្ឆតារបស់ខ្លួន មិនដើរតាមមហិច្ឆតារបស់អ្នកដទៃ
៨.អ្នកមាន ជាមនុស្សអត់ធ្មត់ និង សកម្មក្នុងការប្រឈមមុខទៅនឹងបញ្ហា
៩.អ្នកមាន ប្រើលុយនៅក្នុងហោប៉ៅអ្នកដទៃ មករកលុយដាក់ចូលហោប៉ៅរបស់ខ្លួន
១០.អ្នកមានដឹងថា ទីផ្សារសាកលប្រែប្រួលដោយសារតែអារម្មណ៍ និងចិត្តលោភលន់របស់មនុស្ស ១១.អ្នកមាន បង្រៀនកូនចៅរបស់ខ្លួនពីរបៀបក្លាយជាអ្នកមាន
១២.អ្នកមានយល់ថា មានលុយ ធ្វើឲ្យខ្លួនមានសន្តិភាពផ្លូវចិត្ត
១៣.អ្នកមានចូលចិត្តចំណាយពេលរៀនសូត្រជាលំដាប់ ជាជាងចំណាយពេលកម្សាន្តឥតប្រយោជន៍
១៤.អ្នកមានចូលចិត្តរាប់អានមនុស្សដែលមានចិត្តគំនិតដូចគ្នា
១៥.អ្នកមានផ្ដោតខ្លាំងលើការស្វែងរកប្រាក់ចំណូល
១៦.អ្នកមានដឹងពីរបៀបចេះប្រែក្លាយឧបសគ្គឲ្យទៅជាឱកាស
១៧.អ្នកមានគ្រប់គ្រងការងាររបស់ខ្លួនបានល្អ នៅពេលស្ថានភាពច្របូកច្របល់
១៨.អ្នកមានតែងរំពឹងថា នឹងរកលុយបានច្រើនជាងមុន មានមុខរបររីកចម្រើនជាងមុន
១៩.អ្នកមាន តែងតែងប់ងុលនឹងការស្វែងរកភាពជោគជ័យសម្រាប់ជីវិត
២០.អ្នកមាន ចាត់ទុកលុយដូចជាមិត្តសម្លាញ់របស់ខ្លួន
២១.អ្នកមានដាក់ផ្នត់គំនិតក្នុងខ្លួនថា បើចង់បានអ្វីមួយ ត្រូវសម្រេចធ្វើវាឲ្យបាន៕
 ប្រភព៖ Businessinsider