«ភាពជាអ្នកដឹកនាំគឺជាអ្នកធ្វើឲ្យការស្រមៃក្លាយជាការពិត!»
ឃ្លាមួយនិយាយ៖ «ភាពជាអ្នកដឹកនាំគឺជាអ្នកធ្វើឲ្យការស្រមៃក្លាយជាការពិត»។ តើឃ្លានេះមានន័យយ៉ាងម្តេចទៅ? អ្នកដឹកនាំគឺជាអ្នកដឹកនាំមនុស្សដទៃក្នុងគោលបំណងរួមមិនមែនជាមនុស្សដែលបង្ខំឲអ្នកដទៃនោះទេ។ មនុស្សរាល់គ្នាសុទ្ធតែមានគំនិតដែលយើងគិតថាអស្ចារ្យ ប៉ុន្តែមិនមែនមានមនុស្សច្រើនទេដែលសម្រេចក្តីសុបិនរបស់គេបាន។ អ្នកដឹកនាំពិតប្រាកដខិតខំកែប្រែការស្រមៃឲ្យក្លាយជាការពិតដោយការខំប្រឹង ការយកចិត្តទុកដាក់ ការតាំងចិត្ត និងជំរុញឲអ្នកដទៃមានក្តីសុបិនដូចគ្នា៕
Post a Comment