Header Ads

សុភាសិត​ក្រិក​៖ «​​​បណ្ណាល័យ​ គឺ​ជា​ឃ្លាំង​ឱសថ​សម្រាប់​ខួរក្បាល​»

អាហារគឺ មានពីរប្រភេទ គឺអាហារសម្រាប់រាងកាយ និង អាហារសម្រាប់ខួរក្បាល។ ទាំងរាងកាយ និង ខួរក្បាល គឺពិតជាត្រូវការអាហារ ព្រោះបើគ្មានអាហារនោះទេ ប្រាកដណាស់ថា ទាំងខួរក្បាល និងរាងកាយមិនអាចបំពេញមុខងារបានល្អនោះទេ។

ជាទូទៅមនុស្សគឺ គិតតែលើអាហារសម្រាប់រាងកាយ តែមិនសូវខ្វល់អំពីអាហារខួរក្បាលប៉ុន្មានទេ។ ដូច្នេះហើយ បានជាគិតអ្វីចេះតែមិនជោគជ័យ។ សុភាសិតក្រិកបានពោលថា៖ «បណ្ណាល័យ គឺជាឃ្លាំងឱសថសម្រាប់ខួរក្បាល»។ ជាការពិតណាស់បណ្ណាល័យ គឺជាឃ្លាំងសៀវភៅ និង ឯកសារជាច្រើនប្រភេទ ដែលជាប្រភពដ៏សំខាន់ ក្នុងការជួយពង្រឹងចំណេះដឹង និង ការស្រាវជ្រាវរបស់មនុស្ស។

 ការអានគឺជា ស្ពានមួយដ៏សំខាន់ ដែលនាំឲ្យមនុស្សគ្រប់គ្នាឆ្លងផុតពីភាពអវិជ្ជា ឆ្ពោះទៅរកការអភិវឌ្ឍខ្លួន ដើម្បីប្រើប្រាស់វាឲ្យមានប្រយោជន៍ សម្រាប់ភាពជោគជ័យក្នុងជីវិត។ សម្រាប់មនុស្សដែលចូលចិត្តទទួលបានចំណេះដឹងល្អៗ ដើម្បីអភិវឌ្ឍខ្លួននោះ គឺពួកគេតែងចាត់ទុកបណ្ណាល័យ គឺជាកន្លែងដ៏សំខាន់ក្នុងជីវិតរបស់ពួកគេ។ 

ដូច្នេះហើយ អ្នកត្រូវបណ្ដុះទម្លាប់ក្នុងការចូលទៅក្នុងបណ្ណាល័យ ដើម្បីស្រាវជ្រាវកិច្ចការផ្សេងៗ ដើម្បីក្លាយជាមនុស្សសម័យទំនើបដែលពោរពេញទៅដោយចំណេះដឹង និង ជំនាញ។ ត្រូវចាំថា បើអ្នកស្រលាញ់ការបណ្ណាល័យ គឺមានន័យថា អ្នកស្រលាញ់ «ការអភិវឌ្ឍខ្លួន»៕