Header Ads

«បើមានកុំអាលអរ បើក្រកុំអាលភ័យ!»

សុភាសិតខ្មែរមួយពោលថា៖ «បើមានកុំអាលអរ បើក្រកុំអាលភ័យ»។ សុភាសិតខ្មែរមួយនេះមានន័យថា៖ ក្នុងឆាកជីវិតរបស់មនុស្សតែងតែមានឡើងមានចុះ។ អនាគតគឺមើលមិនឃើញឡើយ។ បើអ្នកមាននៅថ្ងៃនេះ សូមកុំអាលអរពីព្រោះថាអ្នកមិនដឹងថាមានអ្វីនឹងកើតឡើងនៅថ្ងៃខាងមុខនោះទេ។ ដូច្នេះហើយ អ្នកត្រូវតែខិតខំតទៅទៀត។ បើអ្នកក្រវិញ ចូរកុំអាលអស់សង្ឃឹម។ អ្នកក្រនៅថ្ងៃនេះមិនមានន័យថាអ្នកក្ររហូតនោះទេ។ អ្នកនៅតែខិតខំប្រឹងប្រែដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក។ ជារួម មិនថាអ្នកមានឬក្រ អ្នកត្រូវតែខិតខំ។ គ្មានអ្នកណាអាចដឹងពីអនាគតបានទេ៕