Header Ads

​មើល​ផែន​ទី​៤​ ផ្ទាំង​នេះ​ហើយ​ អ្នក​នឹង​​យល់​ថា​ ចិន​គ្រប់​គ្រង​ពាណិជ្ជកម្ម​ពិភពលោក​ ដោយ​របៀប​ណា​

ដូចដែលលោកអ្នកបានជ្រាបហើយថា ចិនជាមហាអំណាចសេដ្ឋកិច្ចលេខពីរក្នុងលោកបន្ទាប់ពីសហរដ្ឋអាមេរិក ជាពិសេសជាប្រទេសលេខមួយក្នុងលោកលើការនាំចេញផលិតផល។ ដូច្នេះហើយបានជាគេនិយាយថា ចិនជាប្រទេសគ្រប់គ្រងពាណិជ្ជកម្មពិភពលោករហូតមកដល់ពេលនេះ។

១) ចិនជាប្រទេសមានដៃគូពាណិជ្ជកម្មច្រើនបំផុតក្នុងលោក៖
មហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងលោកគឺសហរដ្ឋអាមេរិកមានដៃគូពាណិជ្ជកម្មជាមួយប្រទេសប្រមាណតែ ៥៦ក្នុងលោកតែប៉ុណ្ណោះ ប៉ុន្តែមហាយក្សចិនមានដៃគូពាណិជ្ជកម្មជាមួយប្រទេសចំនួន ១២៤ក្នុងលោក ហើយនាំមុខខ្លាំងនៅអាស៊ី អឺរ៉ុបខាងកើត អាហ្វ្រិក និងអូស្ត្រាលី។

២) ពាណិជ្ជកម្មជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍គឺមានកំណើនខ្លាំងមែនទែន៖
ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ានគឺស្ទើរតែទាំងអស់គឺមានកំណើនក្នុងកម្រិត ២ខ្ទង់ដែលជាទំហំពាណិជ្ជកម្មធំសម្បើម។


៣) ចិនកំពុងកសាងផ្លូវសូត (Silk Road) សម្រាប់ពង្រឹងពាណិជ្ជកម្មបន្ថែម៖
ចិន បាននិងកំពុងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ី និងអឺរ៉ុបបន្ថែមទៀតតាមរយៈការសាងសង់ផ្លូវសូតថ្មីមួយដោយកាត់បន្ថយពេលវេលា និងថ្លៃដើមជាអតិបរមា។ ផ្លូវសូតនេះលាតសន្ធឹងចាប់ពីទីក្រុងប៉េកាំង ដល់ទីក្រុងឡុងដុងប្រទេសអង់គ្លេស។


៤) ជំរុញការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់ផល

ប្រយោជន៍បន្ថែមទៀត៖ តាមរយៈធនាគារវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលទើបនឹងប្រកាសបើកកាលពីចុងឆ្នាំទៅមិញ គឺអ្នកវិភាគមើលឃើញថា ជារបត់ថ្មីមួយទៀតនៃការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវទាំងអស់នឹងអាចមានចំណែកខ្លះភ្ជាប់ទៅកាន់ផ្លូវសូតដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មរបស់មហាយក្សចិន៕