អ្នកប្រាជ្ញផ្នែករូបវិទ្យាAlbert Einstein៖ «មនុស្សដែលមិនដែលខុស មានន័យថា មិនដែលធ្វើអ្វីថ្មី»
ក្នុងលោកនេះ គ្មាននរណាម្នាក់ដែលមិនធ្លាប់ធ្វើខុសនោះទេ គ្រាន់តែតិចឬច្រើន និង ធំឬតូចប៉ុណ្ណោះ។ អ្វីដែលសំខាន់ត្រូវព្យាយាមកុំឲ្យខុស ហើយបើខុសគឺត្រូវតែព្យាយាមរៀនសូត្រពីកំហុសទាំងនោះ ហើយធ្វើយ៉ាងណាកុំឲ្យខុសបែបហ្នឹងទៀតនៅថ្ងៃក្រោយ។
បើតាមលោក Albert Einstein ដែលជាអ្នកប្រាជ្ញដ៏ល្បីផ្នែករូបវិទ្យា បានលើកឡើងជាគតិថា៖ «មនុស្សដែលមិនដែលធ្វើខុសសោះ គឺជាមនុស្សដែលមិនព្យាយាមធ្វើអ្វីថ្មីទាល់តែសោះ»។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា បើអ្នកចាប់ផ្ដើមអ្វីមួយដែលថ្មី គឺប្រាកណាស់ថា កំហុសជាច្រើននឹងកើតឡើង។ ប៉ុន្តែកុំបារម្ភជ្រុលចំពោះរឿងទាំងនេះ ព្រោះវាជារឿងធម្មតាប៉ុណ្ណោះ។
ដូច្នេះសូមកុំខ្លាចក្នុងការធ្វើអ្វីដែលថ្មី ព្រោះការធ្វើរឿងដដែលៗ ដោយសារខ្លាចមានកំហុសនោះ គឺមិនអាចជួយឲ្យជីវិតរបស់អ្នកប្រសើរបាននោះទេ៕
Post a Comment