អាថ៌កំបាំងដែលបុរសៗចូលចិត្តធ្វើ ដែលពេលខ្លះធ្វើអោយស្រីៗនឹកស្មានមិនដល់!
ភាគច្រើនមនុស្សយើងតែងតែគិតនិងនិយាយថា ក្តីស្រលាញ់ចំពោះឆ្មា ការចូលចិត្តមើលរឿងបែបកំប្លែង និង បែបរ៉ូមែនទិក ក៏ដូចជាការដែលចូលចិត្តការតែងខ្លួន និងគ្រឿងសម្អាង គឺជារឿងរបស់មនុស្សស្រី តែប៉ុណ្ណោះ។
យ៉ាងណាមិញរឿងទាំងនោះវាមិនអាចត្រូវតែរបស់មនុស្សស្រីគ្រប់កាលៈទេសៈឡើយ។ តាមការពិតមានអ្នកផ្សេងក៏អាចចូលចិត្តធ្វើរឿងទាំងនោះដែរ ធម្មជាតិមនុស្សយើងគឺស្រដៀងៗគ្នានឹងឯងហើយ យើងដឹងហើយ ជាពិសេសគឹបុរសៗ។ បុរសៗពេលខ្លះគេក៏ចូលចិត្តរឿងទាំងនោះដូចគ្នា គ្រាន់តែគេអៀនមិនហ៊ាននិយាយ។ ចង់ដឹងថាតើរឿងទាំងនោះមានអ្វីខ្លះ តោះអាន។
១. មនុស្សប្រុសពេលខ្លះក៏ចេះនិយាយដើមគេដូចមនុស្សស្រីដែរ ជាពិសេសគឺប្រាប់មិត្តភ័ក្ររបស់គេ ប្រុសៗគ្នាឯង ពីនេះពីនោះ ជួនកាលនិយាយពីសង្សារឬប្រពន្ធខ្លួនឯងទៀតផង។
២. បុរសៗគេក៏ចេះចូលចិត្តដើរផ្សារដែរ ហើយពេលខ្លះគេពូកែដើរផ្សារទៀតផង គ្រាន់តែគេមិននិយាយ ហើយបើគេដើរផ្សារក៏គេមិននិយាយច្រើនដែរ គេចូលចិត្តតែលាក់លាមមិនសូវបើកចំហដូចនារីៗទេ។
៣. រាំបែបសិចស៊ីៗ ក៏ជាចំនូលចិត្ត ឬក៏បុរសៗអាចធ្វើបានដែរ។ ជាពិសេសគឺនៅពេលដែលពួកគេស្រវឹងស្រឿងៗ ត្រូវពីរ បីកែវ អីហើយនឹងឯង។
៤. បន្ទាប់ពីការហត់នឿយ អស់កម្លាំង បុរសៗគេក៏មានអារម្មណ៏ថាចូលចិត្តងូតទឹក ជាមួយនឹងពពុះសាប៊ូដែរ ហើយបើមានភ្លេង និងស្រា មួយកែរកាន់តែ ចូលចិត្តម៉ង។
៥. ប្រុសៗគេក៏មិនគ្រាន់តែដុសសម្អាតមុខគេដោយទឹកទទេរហូតដែរ។ ពេលខ្លះប្រុសគេក៏ចូលចិត្តឬ ទំលាប់ប្រើនូវហ្វូមលាងមុខ ឬសាប៊ូដុសសម្អាតមុខអ្វីផ្សេងៗ ដូចមនុស្សស្រីដែរ។
៦. បុរសខ្លះក៏ចូលចិត្តឈរដាក់ដៃ ជ្រែង ឬ ច្រត់ចង្កេះទៀតផង មិនដឹងថាគេជឿជាក់ឬយ៉ាងណានោះទេ។ មានដែលចំនាំមើលអត់???
៧. មិនមែនថាបុរសៗសុទ្ធតែចូលចិត្តស្រាដែលមានរសជាតិខ្លាំងៗនោះទេ ពេលខ្លះគេក៏ចូលចិត្តញ៉ាំស្រាបែបស្រាល ហើយមានជាតិផ្លែឈើទៀតផង។
៩. បុរសៗគេក៏ចូលចិត្តមើលនូវរឿងបែបមនោសញ្ចេតនា ឬបែបកំប្លែងនិងកំសត់ដែរ ហើយពេលខ្លះគេក៏សំរក់ទឹកភ្នែកទៀតផង គឺចេះចូលតួតាមរឿងដែរ។
១០. បុរសៗក៏ចេះថតរូបប្រើស្ទាយឡូយ កប់ៗ ដូចនារីៗដែរ មិនមែនចេះតែឈរថ្មឹងរហូតនោះទេ ពេលខ្លះស្ទាយឡូយជាងបងស្រីៗផង។
១១. ប្រុសៗក៏ចេះធ្វើភ្នែកស្លឺដែរ ជាពិសេសនៅពេលដែលគេលឺនូវរឿងដែលហួសចិត្តអ្វីមួយ ធ្វើភ្នែកស្លឺលក្ខណៈជ្រេញ ឬហួសចិត្ត។ ភាគច្រើនដឹងហើយថាភ្នែកស្លឺនឹងមានន័យដូចម្តេច។
១២. ពេលស្ងាត់ៗម្នាក់ឯងគេក៏ចូលចិត្តច្រៀងលេង អាឡេអាឡូ ឬនៅក្នុងបន្ទប់ទឹកថែមទៀតផង។
១៣. បុរសៗក៏ចូលចិត្តការឱបថ្នាក់ថ្នមដែរ មិនមែនមានតែនារីឡើយ គ្រាន់តែបុរសភាគច្រើនគឺអៀនច្រើនមិនហ៊ាននិយាយ ប៉ុន្តែគេចូលចិត្តបង្ហាញពីសកម្មភាពតែម្តង៕
ប្រភព៖ Brightside

Post a Comment