Header Ads

ខេត្ត​ព្រៃវែង​៖ ​​តំបន់​​​ទេសចរណ៍​វប្បធម៌​ ​ធម្មជាតិ និង​​កែច្នៃ ​ទាក់ទាញ​ភ្ញៀវ​ទេសចរជាច្រើន

ខេត្ត​ព្រៃវែង ​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និងភ្ញៀវ​​ទេសចរណ៍​បរទេស ។
ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍​ចំនួន​ ៧ ​ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កម្សាន្ត ៖

១. រមណីយដ្ឋាន​នគរភ្នំ​ រមណីយដ្ឋាន​គំរូ ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីស្ថាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺបុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និងសន្តិសុខ​ជូន​​ប្រជាជន។