មិននឹកស្មានថាលោកតាម្នាក់នេះជួយជីវិតមនុស្សជាង ២លាននាក់ដោយសារតែ…
មនុស្សម្នាក់ៗសុទ្ធតែអាចក្លាយជាវីរះបុរស តាមរយះរឿងដែលគេបានធ្វើក្នុងមួយជីវិតរបស់ខ្លួន មិនចាំបាច់ទាល់តែពួកគេទៅប្រយុទ្ធជាមួយសត្រូវនៅក្នុងសង្គ្រាមមួយនោះទេ។ តួយ៉ាងលោកតាម្នាក់ ត្រូវបានមនុស្សគ្រប់គ្នាចាត់ទុកថាជាវីរះបុរសម្នាក់ដែលបានជួយសង្គ្រោះជីវិតអ្នកដទៃបានយ៉ាងច្រើនស្ទើរតែមិនគួរអោយជឿ ពោលគឺជាង២លាននាក់។

លោកតាម្នាក់នេះមានឈ្មោះថា ចេម ហារ៊ីស៊ុន ជនជាតិអូស្ត្រាលី។ លោកតាត្រូវបានគេស្គាល់ និងគោរពដោយសារតែលោកបានបរិច្ចាកឈាមប្លាស្មាសរុប ១០០០កំប្លោកហើយទល់ពេលនេះ។ មិនត្រឹមតែអញ្ចឹងនោះទេ ឈាមលោកតាគឺផ្ទុកទៅដោយសារធាតុពិសេសម្យ៉ាងដែលមានសមត្ថភាពអាចប្រឆាំងនឹងជម្ងឺ Rhesus disease ដែលជម្ងឺនេះធ្វើអោយទារកដែលនៅក្នុងផ្ទៃកើតមកមិនប្រក្រតី និងមិនអាចមានជីវិតបានយូរឡើយ។
តាមរយះការបរិច្ចាកនេះ គេបានប៉ាន់ស្មានថាឈាមរបស់លោកតាបានជួយជីវិតទារកមិនតិចជាង២លាននាក់នោះទេ អោយរួចផុតពីការរងគ្រោះដោយជម្ងឺដ៏សាហាវមួយនេះ។ តាមកំណត់ត្រាបរិច្ចាកឈាមរបស់លោក លោកបានចំនាយពេលអស់៥៧ឆ្នាំហើយ ដើម្បីបរិច្ចាកឈាមប្លាស្មានេះ ដោយក្នុងនោះលោកតាទៅមន្ទីរពេទ្យរៀងរាល់២អាទិត្យម្តងដើម្បីបរិច្ចាក។
តើអ្វីទៅដែលជំរុញអោយលោកតាធ្វើរឿងដែលកម្របែបនេះ?
នេះគឺមកពីនៅពេលដែលលោកតាទើបតែមួយអាយុ១៤ឆ្នាំ លោកត្រូវឆ្លងកាត់ការវះកាត់ដ៏ធំមួយ ដែលស្ទើរតែធ្វើអោយលោកតាបាត់បង់ជីវិតទៅហើយ។ ប៉ុន្តែកាលនោះបានសំណាងពីការបរិច្ចាកឈាមដើម្បីជួយលោក ទើបលោកអាចទទួលបានឈាម៥កំប្លោក ដើម្បីឆ្លងផុតការវះកាត់ដោយសុវត្ថិភាព។ បន្ទាប់ពីសន្លប់អស់រយះពេលជាង៣ខែ លោកតាភ្ញាក់មកវិញ និងចាប់ផ្តើមយល់ពីតម្លៃនៃការបរិច្ចាកឈាម ព្រោះវាអាចជួយសង្គ្រោះជីវិតរបស់ម្នាក់ដែលទោះបីមានលុយប៉ុណ្ណាក៏មិនអាចទិញជីវិតនោះមកវិញដែរបើបាត់បង់ហើយ។ តាំងពីពេលនោះ លោកតាចាប់ផ្តើមធ្វើការបរិច្ចាកឈាមរហូតមក។
អ្វីដែលលោកបានធ្វើជាង៥០ឆ្នាំមកនេះមិនត្រឹមតែជាអ្វីដែលគួរអោយកោតសរសើរនោះទេ ប៉ុន្តែវាក៏អាចអោយយើងដឹងពីតម្លៃនៃការបរិច្ចាកឈាម ដើម្បីជួយដល់អ្នកដែលត្រូវការវានៅពេលដែលមានគ្រោះអាសន្នផងដែរ៕
ប្រភព : Anachak

Post a Comment