រឿងទាំង ១០ ដែលអ្នកមិនគួរធ្វើការស្រាវជ្រាវក្នុងប្រព័ន្ធអ៊ីនធើណែតឡើយបើលមិនចង..
ក្នុងករណីភាគច្រើន Google អាចជាជំនួយដ៏អស្ចារ្យក្នុងការស្វែងរកអ្វីដែលអ្នកត្រូវការ មិនថាជាព័ត៏មានអ្វីក៏ដោយ ជាដំណោះស្រាយបញ្ហា ឬជាបទបង្ហាញផ្សេងៗ។
តែទោះជាយ៉ាងណាក៏ដោយពេលខ្លះវាអាចជាប្រការគួរជៀសវាងនឹងធ្វើការស្រាវជ្រាវផងដែរ ព្រោះវានឹងមានហានិភ័យដល់យើង។ ថ្ងៃនេះអាណាចក្រនឹងប្រាប់ពីរឿងមួយចំនួនដែលយើងមិនគួរធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណែត ព្រោះវាមានហានិភ័យមិនល្អសម្រាប់យើង។
១. រោគសញ្ញារបស់អ្នក
ទីមួយនោះគឺបញ្ហាសុខភាពរបស់អ្នកផ្ទាល់។ មានគេហទំព័រជាច្រើនដែលមាននិយាយពីមាតិកាសុខភាពបែបនេះហើយពិតណាស់ភាគច្រើននៃពួកគេមិនត្រូវបានគ្រប់គ្រងដោយអ្នកជំនាញវេជ្ជសាស្រ្តនោះទេ។ ការស្រាវជ្រាវពីរោគសញ្ញារបស់អ្នកនៅលើអ៊ីនធើណែតពិតជាមិនអាចជួយអ្នកបាន១០០%ទេ។ យល់ល្អគួរតែមានការណាត់ជួបជាមួយគ្រូពេទ្យផ្ទាល់ទើបបាន។
២. អ្វីដែលទាក់ទងនឹងឧក្រិដ្ឋកម្ម
នេះគឺធ្ងន់ធ្ងរណាស់។ អ្នកអាចព្យាយាមស្វែងរកអ្វីដូចជា “វិធីបំផ្ទុះគ្រាប់បែក” ឬ “វិធីធ្វើថ្នាំញៀន” ចេញពីការចាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់យើង។ ទោះជាយ៉ាងណាក៏ដោយចូរចាំថាសេវាកម្មត្រួតពិនិត្យសុវត្ថិភាពនិងគ្រឿងញៀនតែងតែតាមដានប្រភេទនៃការស្វែងរកទាំងនេះហើយចាប់យកអាសយដ្ឋាន IP របស់អ្នកតាមប្រព័ន្ធអ៊ីនធើណែតបាន។ អ្នកមិនចង់មានបញ្ហាដោយសារតែការចង់ដឹងចង់ឃើញឆ្កួតៗរបស់អ្នកទេមែនទេ?
៣. ជំងឺមហារីក
វាជារឿងដែលយើងកាន់តែមិនដឹងកាន់តែល្អ ព្រោះថារោគសញ្ញានៃជំងឺមហារីកអាច ចេញជាតំរុយខុសៗគ្នា ដូច្នេះបើសិនជាអ្នកស្រាវជ្រាវឃើញចំនុចណាមួយមិនល្អ វាអាចគ្រាន់តែជាការបំភ័យអារម្មណ៏អ្នកតែប៉ុណ្ណោះ។
៤. រោគរាលដាលពីសត្វសង្កើច
អ្នកប្រាកដជាដឹងថាសត្វចំឡែកនេះវាអាចមានផលប៉ះពាល់លើស្បែកយើងផ្ទាល់ ដូច្នេះបើចង់នៅសុខមិនមានភាពភ័យខ្លាច ពីវាយើងគួរតែកុំស្រាវជ្រាវពីវាអី។ វាក៏ធ្វើឱ្យយើងភ័យខ្លាចទៅកាន់កន្លែងដែលយើងកំពុងស្នាក់នៅទៀតផង ខ្លាចថាមានសត្វទាំងនោះរស់នៅ។
៥. លក្ខណៈនៃស្បែក
មានជំងឺជាច្រើនដែលអាចប៉ះពាល់ដល់ស្បែកយើងផ្ទាល់ ហើយមានប្រតិកម្មមិនល្អ គួរឱ្យខ្លាច ដូច្នេះចូរកុំស្រាវជ្រាវពីរឿងពាក់ព័ន្ធអស់ទាំងនោះ វានាំឱ្យយើងនឹងឃើញរូបមិនល្អ ដែលជាកាប្រតិកម្មនៃស្បែកយើង ដែលវានាំនូវភាពភ័យខ្លាច។
៦. សួតអ្នកជក់បារី
មនុស្សជាច្រើននៃពួកយើងជក់បារីហើយពីពេលមួយទៅពេលមួយយើងគិតអំពីការជក់បារីដែលធ្វើឱ្យប៉ះពាល់ដល់សួតរបស់យើង។ បណ្តាញនេះគឺពោរពេញទៅដោយរូបភាពនៃសួតមិនប្រក្រតីនៃអ្នកជក់បារីធ្ងន់។ ពិតណាស់អ្នកអាចព្យាយាមស្វែងរកពីវា នេះប្រសិនបើអ្នកត្រូវការការលើកទឹកចិត្តដ៏រឹងមាំសម្រាប់ការឈប់ជក់។
៧. សត្វដែលគ្រោះថ្នាក់
កុំធ្វើការស្រាវជ្រាវទៅលើសត្វសាហាវដែលមានគ្រោះថ្នាក់ ព្រោះយើងមើលមិនដឹងឡើយ ថាមានសត្វអ្វីខ្លះក្នុងផែនដីយើងនេះ ហើយសត្វខ្លះទៀតក៏នៅក្នុងតំបន់របស់អ្នក ហើយខ្លះក៏មាននៅកន្លែងដែលយើងចង់ទៅកំសាន្ត ដូច្នេះស្រាវជ្រាវពីគ្រាន់តែជាការបន្លាចខ្លួនឯងតែប៉ុណ្ណោះ។
៨. ឈ្មោះរបស់អ្នក
យល់ល្អគួរតែកុំស្រាវជ្រាវពីឈ្មោះអ្នកក្នុងប្រព័ន្ធអ៊ីនធើណែត ព្រោះវាអាចចេញមកនៅរូបមិនល្អ ព័ត៏មានមិនល្អ មិនអាចទទួលយកបាន និងរឿងហួសសម័យពីអ្នក វាធ្វើឱ្យអ្នកកាន់តែមានកង្វល់ទៅវិញនោះទេ ពេលខ្លះបើយើងចង់លុបវាចោលក៏ពិបាកដែរ។
៩. ការកំចាត់មុនក្បាលខ្មៅ
វារាងប្លែកបន្តិច ដោយការកំចាត់មុនក្បាលខ្មៅនេះ យើងមិនគួរស្រាវជ្រាវពីវា ព្រោះមនុស្សយើងមានប្រតិកម្មខុសៗគ្នា វិធីក៏ច្រើន ហើយការព្យាបាលមិនអាចត្រូវ ១០០% នោះទេ ផលប៉ះពាល់ក៏អាចមាន ហើយវាក៏អាចធ្វើឱ្យភ័យខ្លាចនឹងការកំចាត់វាចោលផងដែរ។
១០. ការផ្តល់កំណើត
យើងដឹងហើយថាការបង្កើតកូន ការផ្តល់កំណើតឱ្យទារកម្នាក់មានការឈឺចាប់យ៉ាងណា ដូច្នេះបើយើងស្រាវជ្រាវពីវា វាមានតែបំបាក់ទឹកចិត្តយើងមិនឱ្យបង្កើតកូនតែប៉ុណ្ណោះ ធ្វើឱ្យភ័យមិនហ៊ានយកកូន ជាពិសេសភាពភ័យខ្លាចចំពោះមនុស្សស្រី៕
ប្រភព៖ Brightside
១. រោគសញ្ញារបស់អ្នក

២. អ្វីដែលទាក់ទងនឹងឧក្រិដ្ឋកម្ម

៣. ជំងឺមហារីក

៤. រោគរាលដាលពីសត្វសង្កើច

៥. លក្ខណៈនៃស្បែក

៦. សួតអ្នកជក់បារី

៧. សត្វដែលគ្រោះថ្នាក់

៨. ឈ្មោះរបស់អ្នក

៩. ការកំចាត់មុនក្បាលខ្មៅ

វារាងប្លែកបន្តិច ដោយការកំចាត់មុនក្បាលខ្មៅនេះ យើងមិនគួរស្រាវជ្រាវពីវា ព្រោះមនុស្សយើងមានប្រតិកម្មខុសៗគ្នា វិធីក៏ច្រើន ហើយការព្យាបាលមិនអាចត្រូវ ១០០% នោះទេ ផលប៉ះពាល់ក៏អាចមាន ហើយវាក៏អាចធ្វើឱ្យភ័យខ្លាចនឹងការកំចាត់វាចោលផងដែរ។
១០. ការផ្តល់កំណើត

Post a Comment