Header Ads

ពស់ចឹកភ្លាមតើគួរធ្វើយ៉ាងណា បើលគ្មានមន្ទីពេទ្យនៅជិត ?

ជារៀងរាល់ឆ្នាំមានអ្នកជំងឺដែលបាត់បង់ជីវិតដោយសារពស់ចឹកជាច្រើននាក់ ដែលជួបប្រទះភាគច្រើនជាមួយអ្នកជនរងគ្រោះអាយុរវាង ១០ ទៅ ៣៩ ឆ្នាំ ភាគច្រើនកើតឡើងជាមួយប្រុស ច្រើនជាងស្រីរហូតដល់ ២ ដង ។ ៚ ជាទូទៅ ពស់ចឹកដែលមានពឹស ត្រូវបានបែងចែកជា ៣ ក្រុមពឹស ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់រាងកាយជនរងគ្រោះ រហូតអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។ ៙ ពឹសពស់ដែលមានផលប៉ះពាល់លើប្រព័ន្ធលំហូរឈាម ដូចជា ពស់ខៀវ ឬធាងត្រាវ ពស់ហនុមាន ពស់ប្លាំងហោក ពស់ស្រកាចាស់ ថ្នាំងអំពៅ ៙ ពឹសពស់ដែលមានផលប៉ះពាល់លើប្រព័ន្ធសរសៃប្រសាទ ដូចជា ពស់វែកដំបូក វែកក្របី វែកស្រងែ ៙ ពឹសពស់ដែលមានផលប៉ះពាល់លើប្រព័ន្ធសាច់ដុំ ដូចជា ពស់សមុទ្រ ។ល។ *ព្យាបាល៖ បន្សាបពិសពស់ចឹក *ប្រភេទរុក្ខជាតិ៖ ថ្នាំជក់ និងម្ទេសអាចម៍កណ្តុរ

*វិធីធ្វើ និងប្រើប្រាស់៖ – យកត្បាល់បុកម្ទេស ថ្នាំជក់ បុកឱ្យម៉ដ្ឋ – ចាក់ចូលក្នុងត្បាល់ ប្រហែល១ស្លាបព្រាបាយ – ច្របាច់យកទឹកដាក់កែវ ហើយផឹក – យកកាកមកបិទត្រង់របួស។

ចំណាំ៖ -កាកជួយបឺតពិស ទឹកជួយជម្រះពិសពិខាងក្នុង។ ឥពេលពស់ចឹក ត្រូវយកក្រណាត់រុំខាងលើមុខរបួសបន្តិច ដើម្បីឃាតិពិសតាមឈាម។ ត្រូវនាំអ្នករងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត វិធីខាងលើអាចអនុវត្តបានលុះត្រាតែគ្មានជម្រើសផ្សេង។