ទីកន្លែងដែលអាថ៌កំបាំងបំផុតក្នុងពិភពលោក សូម្បីអ្នកវិទ្យាសាស្រ្តក៏ពិបាកពន្យល់ដែរ
ផែនដីគឺជាទីកន្លែងដ៏អាថ៌កំបាំងមួយ ដែលមានអ្វីជាច្រើនធ្វើឲ្យអ្នកមានភាពភ្ញាក់ផ្អើលមិនចេះអស់។ ជាក់ស្តែង ទីកន្លែងខាងក្រោមនេះ គឺជាមានភាពអាថ៌កំបាំងយ៉ាងខ្លាំងដែលអ្នកវិទ្យាសាស្រ្តព្យាយាមស្វែងរកចម្លើយ និងពន្យល់ ប៉ុន្តែនៅតែមានការលំបាក។ ម្យ៉ាងទៀត ការចូលទៅកាន់ទីកន្លែងទាំងនេះ ក៏មានការលំបាកផងដែរ ហើយពេលខ្លះអ្នកក៏ប្រហែលជាមិនចង់ចូលទៅកាន់ទីនោះដែរ។ ចង់ដឹងថា ជាទីកន្លែងណាខ្លះ និងមានភាពអាថ៌កំបាំងបែបណានោះ សូមអានទាំងអស់គ្នាដូចខាងក្រោម៖
Blood Fall នៅអង់តាកទិក
តើកន្លែងដែលត្រជាក់បំផុត និងស្ងួតបំផុតនៅលើផែនដីដូចជាទីនេះ មានទឹកធ្លាក់ដែលមានពណ៌ដូចឈាមហូរដោយរបៀបណា? ជាច្រើនឆ្នាំហើយដែលអ្នកវិទ្យាសាស្រ្តព្យាយាមចង់ដឹងពីអាថ៌កំបាំងនៃទឹកពណ៌ឈាមដែលហូរនោះ ហើយពួកគេជឿថា គឺក្រុមវារីជាតិពណ៌ក្រហមដែលធ្វើឲ្យទឹកមានពណ៌គួរឲ្យខ្លាចបែបនេះ។ ប៉ុន្តែការស្រាវជ្រាវថ្មីៗបង្ហាញថា គឺអុកស៊ីតដែកដែលធ្វើឲ្យមានពណ៌នេះ ហើយក្នុងទឹកនេះមានពពួកបាក់តេរីចម្លែកផងដែរ។

2. ទួលម៉ាញេទិច (Magnetic Hill) នៅMoncton រដ្ឋNew Brunswick ពេលដែលជិះតាមផ្លូវចុះទៅក្រោមនៃទួលនេះ គេត្រូវមានការប្រុងប្រយ័ត្ន។ ស្តាប់ទៅដូចមិនអាចទៅរួច ប៉ុន្តែរថយន្តរបស់អ្នកនឹងរំកិលឡើងទៅលើទួល ហើយសូម្បីតែរថយន្តដឹកទំនិញតូច និងធំ រថយន្តក្រុងទេសចរណ៍ក៏ដូចគ្នាដែរ ដែលនេះផ្ទុយនឹងច្បាប់ធម្មជាតិ ដែលថាវត្ថុមានចលនាចុះទៅរកទីទាបជាង។
3. Moeraki Boulders ប្រទេសញូវហ្សឺឡែន ដុំថ្មធំៗទាំងនេះកើតឡើងពីការរួមបញ្ចូលគ្នានូវសំណឹកច្រោះពីច្រាំងថ្មចោទនៅតាមឆ្នេរសមុទ្រ។ ក្នុងនោះដុំថ្មនីមួយៗមានទម្ងន់រាប់តោន និងកម្ពស់រហូតដល់ទៅ៦ហ្វីត។
ប្រភព៖ Foxnews

Post a Comment